ដំណឹងសំខាន់ ! យានយន្តគ្រប់ប្រភេទដែលមានបង្កាន់ដៃធ្វេីស្លាកលេខពីខាងសាធារណៈការ ទោះជាមិនទាន់ស្លាកលេខក៏ដោយ ក៏មិនត្រូវបានធ្វេីការផាកពិន័យឡេីយ

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតប្រជាពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃ ដោយបន្សល់នូវភាពសោកសៅ ប៉ះពាល់សេដ្ឋកិច្ចជាតិ និងគ្រួសារ និងបង្កផលលំបាកជាច្រើនក្នុងសង្គម។ ការដាក់ចេញវិធានការរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយការផាកពិន័យខ្ពស់ជាងមុន ដ្បិតថា នាំឱ្យមានភាពរកាំរកូសខ្លះរវាងមន្ត្រីនគរបាលចរាចរណ៍ និងម្ចាស់យានយន្តយ៉ាងណាក្តី តែវិធានការនេះបានរួមចំណែកជំរុញឱ្យម្ចាស់យានយន្តភ្ញាក់រលឹកចូលរួមក្នុងច្បាប់ចរាចរណ៍។

ជាមួយគ្នានេះដែរបើយោងទៅតាមសេចក្តីប្រកាសមួយចេញពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុននេះបន្តិចបានធ្វើការប្រកាសឲ្យដឹងថា ៖ សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យានយន្តគ្រប់ប្រភេទដែលមានបង្កាន់ដៃធ្វេីស្លាកលេខពីខាងសាធារណ:ការ ទោះជាមិនទាន់ស្លាកលេខក៏ដោយ ក៏មិនត្រូវបានធ្វេីការផាកពិន័យឡេីយ ៕

Leave a Reply

Your email address will not be published. Required fields are marked *