លោកឧកញ៉ា ចិត្តធម៏ ទៀ វិចិត្រ ៖ ល្អយកដាក់ខ្លួន អាក្រក់រុញអោយអ្នកដទៃ មនុស្សដែលមានចរិតបែបនេះ មិនគួរ…

បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា ប្រាកដជាបានស្គាល់លោក ឧកញ៉ា ចិត្តធម៏ ទៀ វិចិត្រ យ៉ាងច្បាស់ហើយមែនទេ ដែលរូបលោក បានបង្ហាញសកម្មភាព​ចែកស្បៀង អាហារ  និងថវិការរបស់លោក ជូនដល់ជនក្រីក្រ ឬ លោកយាយ លោកតា ដែលពួកគាត់កំពុងតែជួបនូវការលំបាកនានាផងដែរ។

ម្យ៉ាងវិញទៀត​ លោកឧកញ៉ា ចិត្តធម៏ រូបនេះ ក៏ជាបុគ្គលម្នាក់ បានចូលរួមនៅក្នុងការអភិរក្សសត្វព្រៃ ឲ្យពួកវាបានទៅរស់នៅក្នុងកន្លែងដ៏ល្អ មិនមានការសម្លា ប់បន្តទៀត។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ លោកក៏បានបង្ហោះសារយ៉ាងខ្លី គួរឲ្យពេញចិត្តជាខ្លាំង ដោយនៅក្នុងសាររបស់លោក បានសរសេរថា “ល្អយកដាក់ខ្លួន អាក្រក់រុញអោយអ្នកដទៃ មនុស្សដែលមានចរិតបែបនេះ មិនគួររាប់អាននោះទេ…៚”។

ប្រភព៖ ទៀ វិចិត្រ TEA VICHET

Leave a Reply

Your email address will not be published. Required fields are marked *