លោកហេង ឡុង បានសម្រេចផ្ដល់សេវាផ្លូវច្បាប់ជូនក្រុមគ្រួសារ នាយ ក្ដឹប ដើម្បីស្វែងរកយុត្តិធម៏ជូនកូនប្រុស

ដូចដែលបងប្អូនជាច្រើន បានដឹងហើយថា កូនប្រុស របស់តារាកំប្លែងដ៏ល្បីឈ្មោះ ​លោកពូក្លឹប ដែលត្រូវបានរថយន្តបុកស្លា ប់កាលពីប៉ុន្មានខែមុន ធ្វើឲ្យតារាកំប្លែងរូបនេះ មានការឈឺចាប់ជាខ្លាំង ។ បន្ទាប់ពីកូនប្រុសបានស្លា ប់ទៅ តារាកំំប្លែង លោកពូក្លឹប កាន់តែធ្លាក់ខ្លួនទ្រុឌទ្រោមឡើង ព្រោះតែរឿងរបស់កូនប្រុស ធ្វើឲ្យលោកកើតទុក្ខមិនសុខចិត្ត ទើបស្នើរឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ជួយដោះស្រាយ ដល់រូបលោកនិងកូនប្រុសរបស់លោកផង។

ដោយឡែក ក្រោយពីសុំជំនួយពីអ្នកនាង ចន ច័ន្ទលក្ខិណាហើយនោះ ពេលនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង ក៏បានបង្ហោះសារថា “បន្ទាប់ពីបានទទួលបានការពឹងពាក់ពីក្រុមគ្រួសារនាយក្តឹប​ មកកាន់សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយសង្គម​ និងសមាគមសិល្បៈករខ្មែរ សមាគម បានសម្រេចផ្តល់សេវាផ្លូវច្បាប់ជូន​គាត់​ តាមការស្នេីសុំ​ លោក​ ហេង​ ឡុង​ ជាប្រធានសមាគមបានប្រគល់ភារកិច្ចខាងលេីនេះ​ ជូនលោកមេធាវី​ យូ​ ឧស្សាហ៍​ ដេីម្បីធ្វេីការសិក្សាសំណុំរឿង​ និងស្វែងរកយុត្តិធម៍ជូនក្រុមគ្រួសារនាយក្តឹបតាមច្បាប់។​ អាស្រ័យ​សាធារណៈ​ជនមេត្តាជ្រាបជាព័ត៍មាន”។

ប្រភព៖ ហេង ឡុង

Leave a Reply

Your email address will not be published. Required fields are marked *