រំជួលចិត្តណាស់ ! ឆ្កែ មួយក្បាលត្រូវបានលោក ​ចិញ្ចឹម​តាំងពីតូច ពេលនេះ​លោក​អាពាធ​នៅពេទ្យ​ វា​ទៅ​អង្គុយ​កំដរ​ ជួយជូន​ទៅ​បន្ទប់​ទឹក រត់​ទៅតាម​លោក​ដល់​មន្ទីរពេទ្យ​

សុនខ ឬយើងហៅ ពេញៗ​មាត់ថា​ឆ្កែ គឺជា​មិត្តដ៏​ល្អមួយ ដែលប្រជាជន​ខ្មែរយើង​និយម​ចិញ្ចឹម ខ្លះ​ចិញ្ចឹម​ដើម្បី​មើល​ផ្ទះសំបែង ទ្រព្យសម្បត្តិ ខ្លះក៏ចិញ្ចឹមដើម្បីហិតមើលជាតិផ្ទុះ  ហើយខ្លះក៏ចិញ្ចឹម​ដោយ​សារ​តែស្រលាញ់ និងចង់បានសត្វចិញ្ចឹមជាដើម ព្រោះសត្វឆ្កែអាចធ្វើឲ្យយើងសើចសប្បាយទៅ​តាម​ប្រភេទ ពេលវេលា និងពូជផងដែរ ដោយសារតែពួកវាជាសត្វចាំម្ចាស់ ស្រលាញ់ម្ចាស់ ថែមទាំងមានភាព​វ័យ​ឆ្លាតផងដែរ បើយើងបង្ហាត់បង្រៀនវា។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា​ Mc Mann បានធ្វើការផុសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ លោក​ចិញ្ចឹម​វាតាំង​ពី​តូច​ ពេល​លោក​អាពាធ​នៅពេទ្យ​ វា​ទៅ​អង្គុយ​កំដរ​ ជួយជូន​ទៅ​បន្ទប់​ទឹក​ ដឹង​ថាលោក​អាពាធ​ស្រែក​យំ​ រត់​ទៅតាម​លោក​ដល់​មន្ទីរពេទ្យ​ នេះ​ថត​ម៉ោង​១​ យប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *