សូមជួយលោកគ្រូផង…លោកគ្រូ ទិត្យ សែន ជំនាញផ្នែកល្ខោនខោលកំពុងតែមានជំងឺ ត្រូវការលាងឈា មជាប្រចាំ និងត្រូវការឈា មជាបន្តបន្ទាប់ ដើម្បី…

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Rady Nget បានបង្ហោះសារសូមជំនួយ បន្ទាប់ពី បងប្អូន សប្បុរសជន ជួយបរិច្ចាគ ឈា ម និងថវិការ ជួយដល់លោក គ្រូ ទិត្យ សែន ជំនាញ ផ្នែក ល្ខោនខោល។

នៅក្នុងគណនីហ្វេសប៊ុករបស់បានឲ្យដឹងថា “លោក គ្រូ ទិត្យ សែន ជាលោកគ្រូ ជំនាញ ផ្នែក ល្ខោនខោល សុំចែករំលែងដល់កូនសិស្សរបស់គាត់ រឺ អ្នកដែលស្រលាញរាប់អានលោកគ្រូ ផ្នែកល្ខោនខោល។ នាពេលនេះ ជំងឺលោកគ្រូចេះតែវិវត្តិន៍ទៅមុខហើយ ដោយការលាងឈាម ជាប្រចាំ និងត្រូវការឈាមជាបន្តបន្ទាប់ ដើម្បីចង់រស់ដោយលំបាក។ នៅពេលនេះលោកគ្រូពិតជាត្រូវការឈាម ជាបន្តបន្ទាប់ ហើយក្រុមគ្រួសារ អស់លទ្ធភាពនិងជួយបង់សេវា លាងឈាមប្រចាំផងនោះ។ បើមាន បងប្អូនណាចង់ជួយសប្បុរស ជាការបរិច្ចាគឈាម រឺ សទ្ធាតិចតួច ក្តីសូមទាក់ទងទៅលោកគ្រូផ្ទាល់តាមលេខទូរស័ព្ទ របស់គាត់ រឺ Inbox មកខ្ញុំក៏បានសូមអរគុណ រឺ comment for more information I am happy to share thanks 🙏!”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា “អរគុណចំពោះការជួយឧបត្ថម្ភ ជាឈា ម និង ទឹកប្រាក់ ដើម្បីជួយលោក គ្រូ ទិត្យ សែន ក្នុងស្ថានភាពត្រូវការជំនួយ ដើម្បីអោយលោកគ្រូ អាចបន្តទៅមុខទៀត និង សង្ឃឹមថាគាត់និងបន្ត ដឹកនាំល្ខោនខោលឡើងវិញ មិនបាន មួយ៥០ភាគរយ តែអាចជាព្រលឹងពីខាង ក្រោយរបស់កូនចៅជំនាន់ក្រោយ។ គាត់មានប្រសាសន៍ គាត់ចង់រស់បន្ត ជាមួយយើង ដូចច្នេះបានជា គាត់មិនទាន់ទៅណា។ គាត់ជាធនធានសំខាន់ក្នុងការដឹងនាំស្នាដៃ ល្ខោនខោលម្នាក់ដែរពូកែ មិនដឹងពេលណាបានមានលទ្ធភាព ព្យាបាលជាដាច់ជាមួយ ទឹកប្រាក់រាប់មឺនដុល្លារ តារាល្បីៗ បើវិស័យយើង នៅតែក្រោមគេចឹងនិង។ យើងមិនហានស្រែកព្រោះសមត្ថភាពមិនដល់ ជួយបានតែម៉ារស់។ ភាគច្រើនទាំងអស់គ្នាបានដឹងហើយការលាងឈាម គ្រាន់បានជួយគាត់អោយគាត់បានបន្តជីវិតទៅមុខ ប៉ុន្តែស្ថានភាពមួយនេះចេះតែទៅមុខដដែល ដូចបានដឹង។ ប្រសិនលោក គ្រូជាតួល្បីណាមួយប្រហែលប្រសើរមិនខាន 😞។

ថ្ងែនេះខ្ញុំបានជូនលោកគ្រូ ៨០០$ ហើយថវិកានេះខ្ញុំនិងជូនគាត់ជាដំណាក់កាល។ បើបានច្រើនលើសអ្វីដែលមិនគិតដល់ ប្រហែលអាចសុំជំនួញ ដើម្បីព្យាបាលក្រលៀនតែម្តង។ មិនដឹងពេលណា សង្ឃឹមសាកសិនបើពិតមានសំណាងចំពោះលោកគ្រូមែន🙏🙏🙏។សូមអរគុណម្ចាស់ជំនួញទាំងអស់ 🙏🙏🙏😔”។

មានវិដេអូ៖

ប្រភព៖ Rady Nget

Leave a Reply

Your email address will not be published. Required fields are marked *